ចំណេះដឹងអំពីភ្នែក
មន្ទីរពេទ្យភ្នែក រ័ត្តនីន ជាមន្ទីរពេទ្យឯកទេសព្យាបាលភ្នែក បានប្តេជ្ញាពង្រឹងសក្តានុភាពរបស់ខ្លួនរហូតជាង ៥៨ ឆ្នាំ មកហើយ ។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះក្នុងការព្យាបាលដ៏មានប្រសិទ្ធភាព និងត្រូវបានទទួលស្គាល់ក្នុងវិស័យចក្ខុវិទ្យាទូទាំងពិភពលោក មិនតែប៉ុណ្ណោះមន្ទីរពេទ្យភ្នែក រ័ត្តនីន​ក៏បានផ្តួចផ្តើមការអភិវឌ្ឍចំណេះដឹង និង បច្ចេកវិទ្យាការព្យាបាលភ្នែកក្នុងប្រទេសថៃ ឱ្យមានគុណភាពស្មើរគ្នាទៅនឹងសកលលោកផងដែរ ។

អត្ថបទចំណេះដឹងសុខភាពទាក់ទងនឹងជំងឺភ្នែកនេះ ជាអត្ថបទដែលវេជ្ជបណ្ឌិតឯកទេសភ្នែកនៃមន្ទីរពេទ្យភ្នែក រ័ត្តនីន បានរៀបចំឡើង ដោយមានគោលបំណង ដើម្បីផ្តល់ជាចំណេះដឹងរឿងភ្នែក ការអនុវត្តខ្លួនដើម្បីថែទាំភ្នែក ការណែនាំទាក់ទង់នឹងការថែទាំភ្នែកក្រោយវះកាត់ ។ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍នោះ មន្ទីរពេទ្យភ្នែក រ័ត្តនីន សង្ឃឹមយ៉ាតមុតមាំថា អត្ថបទសុខភាពទាក់ទងនឹងជំងឺភ្នែកនេះ នឹងផ្តល់នូវប្រយោជន៍ជាច្រើនសម្រាប់លោកអ្នក ។

ជំងឺរលាកសរសៃបាតភ្នែកបណ្តាលមកពីជំងឺទឹកនោមផ្អែម

VIEW | 7,895

​​​​​​​ជំងឺទឹកនោមផ្អែមជាជំងឺម្យ៉ាងដែលកើតឡើងពីបំលាស់ប្តូរមិនប្រក្រតីក្នុងការដុត និង សន្សំ ជាតិ ស្ករក្នុងឈាម បង្កឱ្យមានផលវិបាកធ្វើឱ្យភ្នែកស្រវាំងសម្រាប់អ្នកជំងឺខ្លះ ពីព្រោះកំលាំង នៃខ្សែភ្នែក ផ្លាស់ប្តូរទៅតាមកំរិតនៃជាតិស្ករក្នុងឈាមដែលមិនថេរ ។ ហើយក្នុងរយៈពេលយូរ ទំហំនៃសរសៃ ឈាមដែលមានទំហំតូចនិងមានការផ្លាស់ប្តូរទូទាំងរាងកាយ និងមានផលប៉ះពាល់ ដល់ភ្នែក របស់ អ្នក ជំងឺជាច្រើនយ៉ាង ជាពិសេសសរសៃបាតភ្នែកខូច និងមានបញ្ហាទឹកដកភ្នែក ដែលអាចបណ្តាលឱ្យភ្នែក ខ្វាក់នៅទីបំផុត ។ ក្រៅពីនេះអ្នកជំងឺទឹកនោមផ្អែមមានឱកាសកើតជំងឺភ្នែកឡើងបាយលឿនជាងធម្មតា ដោយសារតែមានជាតិស្ករក្នុងឈាមច្រើនជាងប្រក្រតី ។ 

By : Hathairat, M.D.
សម្រាប់ព័ត៌មានលំអិត

ជំងឺរបើកបាតភ្នែក

VIEW | 7,025

បាតភ្នែកជាស្រទាប់កោសិកាដែលមានលក្ខណៈស្តើងថ្លា ប្រកបដោយសរសៃប្រសាទនិងកោសិកាដែលមានលក្ខណៈប្រែប្រួលរហ័សទៅនឹងពន្លឺ ហ៊ុំព័ទ្ធជុំវិញជញ្ជាំងផ្នែកខាងក្រោយនៃកែវភ្នែក ។ បាតភ្នែកប្រៀបដូចទៅនឹងហ្វីលថតរូបអញ្ចឹងដែរ នៅពេលដែលពន្លឺចូលមកតាមភ្នែកហើយផ្តោតទៅបាតភ្នែក កោសិកាដែលងាយប្រែប្រួលទៅនឹងពន្លឺមានតួនាទីក្នុងការទទួលរូបភាពហើយ បញ្ជួនតទៅកាន់ខួរក្បាលតាមរយៈសរសៃប្រសាទ ។ នៅពេលដែលបាតភ្នែករហែកខាតឬដាច់រលាត់ចេញពីជញ្ជាំងខាងក្រោយនៃភ្នែក កោសិកាទទួលពន្លឺចាប់ផ្តើមខ្សោយសមត្ថភាពរហូតមិនអាចបញ្ជួនរូបភាពទៅកាន់ខួរក្បាលបាន ។ ដូច្នេះហើយភ្នែកចាប់ផ្តើមមានបញ្ហាក្នុងការទទួលរូបភាព ប្រសិនបើមិនបានទទួលការព្យាបាលជាបន្ទាន់ ភ្នែកចាប់ផ្តើមបាត់បង់គំហើញបន្តិចម្តងៗ រហូតដល់ពិការភ្នែកនៅទីបំផុត ។

By : Sombat, M.D.
សម្រាប់ព័ត៌មានលំអិត

ជំងឺទឹកដក់ក្នុងភ្នែក

VIEW | 11,134

ជំងឺទឹកដក់ក្នុងភ្នែក គឺជាជំងឺភ្នែកម្យ៉ាងមិនមែនជាជំងឺឆ្លងនោះទេ ប៉ុន្តែមានគ្រោះថ្នាក់អាចធ្វើឱ្យភ្នែកបាត់បង់គំហើញបាន ។ អ្នកជំងឺភាគច្រើនមិនដឹងថាខ្លួនឯងកើតជំងឺនេះទេ ជាពិសេសក្នុងដំណាក់កាលដំបូងនៃជំងឺ នេះ ប៉ុន្តែនៅពេលដែលបានដឹងច្រើនតែបាត់បង់គំហើញច្រើនទៅហើយ ។ ដូច្នេះហើយ ជំងឺទឹកដក់ក្នុងភ្នែកអាចកើតឡើងចំពោះភ្នែកទាំងសងខាង ដែលបណ្តាលមកពីភាពខុសប្រក្រតីនៃសម្ពាធទឹកក្នុងភ្នែកដែលតែងកើនឡើងបន្តិចម្តងៗ រហូតដល់ទៅបំផ្លាញ់សរសៃបាតភ្នែក ហើយនឹងបាត់បង់គំហើញនៅទីបំផុត ។ ហើយមូលហេតុមួយចំនួនក៏បណ្តាលមកពីតំណពួជផងដែរ ។ ជំងឺទឹកដក់ភ្នែកដែលជួបប្រទះជាញឹកញាប់ ច្រើនតែជាប្រភេទទឹកដក់ភ្នែកបែបមុំបើក (Primary open-angle glaucoma) ។

By : Nont, M.D.
សម្រាប់ព័ត៌មានលំអិត

ជំងឺបាយភ្ភែក

VIEW | 8,813

ជំងឺបាយភ្នែកគឺជាសភាវៈការផ្លាស់ប្តូរតាមធម្មជាតិដែលបណ្តាលមកពីការស្រអាប់របស់ “កែវភ្នែក” ឬ “កញ្ចក់ភ្នែក” ។ ជាទូទៅកែវភ្នែកមានលក្ខណៈថ្លាដែលអនុញ្ញាតឱ្យពន្លឺរស្មីឆ្លងកាត់ដល់សសៃរ៉េទីនសមល្មមអាចមើលឃើញរូបភាពបានច្បាស់ ។ នៅពេលដែលកើតជំងឺបាយភ្នែក បាតភ្នែកទទួលពន្លឺមិនគ្រប់គ្រាន់ បណ្តាលឱ្យមានការស្រអាប់ ហាកបីដូចជាការមើលតាមកញ្ចក់ស្រអាប់ នៅពេលដែលកែវភ្នែកកាន់តែស្រអាប់ របបគំហើញកាន់តែថយចុះតាមលំដាប់ ។ ដូច្នេះហើយ ជំងឺបាយភ្នែកមិនមានការរលាក ឬឈឺចាប់ណាមួយនោះទេ ។ ជំងឺនេះ ច្រើនជួបប្រទះចំពោះមនុស្សចាស់ ជាទូទៅកើតក្នុងកំឡុងអាយុ ៥៥ - ៦៤ ឆ្នាំ ជួបប្រទះ ៤០% ចំណែកឯក្នុង កំឡុងពេលអាយុ ៦៥ - ៧៤ ឆ្នាំ ជួបប្រទះ ៥០ % និងអាយុច្រើនជាង ៧៤ ឆ្នាំ ជួបប្រទះការកើតជំងឺបាយភ្នែកច្រើនជាង ៩០ % ។

By : Hathairat, M.D.
សម្រាប់ព័ត៌មានលំអិត