ជំងឺចុះខ្សោយបាតភ្នែករបស់មនុស្សជរា

អ្នកដែលមានអាយុលើសពី ៤០ ឆ្នាំគួរទៅត្រួតពិនិត្យយ៉ាងទៀងទាត់ យ៉ាងហោចណាស់ ១ ឆ្នាំម្តង ពីព្រោះថាអ្នកដែលមានវ័យចំណាស់ទោះជាគ្មានជំងឺប្រចាំខ្លួនណាមួយក៏ដោយ ក៏មានឱកាសកើតជំងឺ “ចុះខ្សោយបាតភ្នែករបស់មនុស្សជរា” បានដែរ ។ 

ជំងឺខ្សោយឬស្វិតស្រទាប់បាតភ្នែក គឺជាជំងឺដែលកើតចេញពីភាពខុសប្រក្រតីនៅបរិវេណចំណុច កណ្តាលការទទួលរូបភាពនៃបាតភ្នែក បណ្តាលឱ្យបាត់បង់គំហើញត្រង់រូបភាពកណ្តាល ដោយរូបភាពខាងៗនៅអាចមើលឃើញ ជួបប្រទះច្រើនចំពោះមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ ។ ជំងឺនេះគឺជាជំងឺដែលមិនអាចព្យាបាលឱ្យជាសះស្បើយបាន បណ្តាលឱ្យគំហើញបាត់បង់បន្តិចម្តងៗ អាចធ្វើឱ្យភ្នែកខ្វាក់បានយ៉ាងលឿនក្នុងកំឡុងពេល ២ ឆ្នាំ ។ ប្រសិនបើមិនបានព្យាបាល ហើយបើឃើញថាជំងឺនេះកើតឡើងនៅក្នុងភ្នែកខាងណាមួយហើយ នឹងមានឱកាសប្រឈមខ្ពស់ជាង ៤០ % ដែលនឹងកើតឡើងចំពោះភ្នែកម្ខាងទៀត ក្នុងកំឡុងពេល ៥ ឆ្នាំ ក្រោយពីធ្លាប់កើតក្នុងភ្នែកម្ខាងដំបូងហើយនោះ ។ 


មូលហេតុនៃជំងឺខ្សោយបាតភ្នែក
កត្តាប្រឈមនៃការកើតជំងឺខ្សោយបាតភ្នែក មានដូចខាងក្រោម ៖ 
១. អាយុ ជួបប្រទះអ្នកដែលមានអាយុច្រើនជាង ៥០ ឆ្នាំឡើងទៅ 
២. តំណពួជ អ្នកដែលមានប្រវត្តិក្រុមគ្រូសារកើតជំងឺនេះ គួរពិនិត្យបាតភ្នែក ១ ឆ្នាំម្តង ។ 
៣. ជនជាតិ និងភេទ ជួបប្រទះជំងឺនេះច្រើនបំផុតចំពោះមនុស្សនៅទ្វីប អឺរ៉ុប អាមេរិក និងភេទស្រីដែលមានអាយុលើសពី ៦០ ឆ្នាំ ។ 
៤. អ្នកដែលជក់បារីមានឱកាស់កើតជំងឺនេះ ៤ ដងបើប្រៀបធៀបជាមួយអ្នកអត់ជក់បារី ។ 
៥. អ្នកដែលមានបញ្ហាលើសសម្ពាធឈាម ទទួលទានថ្នាំបញ្ចុះសម្ពាធឈាមនិងមានជាតិខ្លាញ់អាក្រក់ក្នុងឈាមខ្ពស់ កម្រិតជាតិ carotenoid ក្នុងឈាមទាប នឹងប្រឈមខ្ពស់ទៅនឹងការកើតជំងឺខ្សោយបាតភ្នែកប្រភេទ Wet AMD ។ 
៦. ស្ត្រីដែលអស់រដូវ ស្រ្តីដែលចូលក្នុងវ័យអស់រដូវហើយមិនបានទទួលទានថ្នាំអ័រម៉ូន Estrogen ច្រើនតែប្រឈមខ្ពស់ទៅនឹងការកើតជំងឺនេះ ។ 


ប្រភេទនៃជំងឺខ្សោយបាតភ្នែក
១. ប្រភេទស្ងួត ( Dry AMD) 
ជំងឺប្រភេទនេះជួបប្រទះច្រើនបំផុត កើតចេញពីការខ្សោយនិងស្វិតនៃបាតភ្នែកដែលទទួលរូបភាពនៃបាតភ្នែក (Macular) ដោយមានការខ្សោយទៅតាមអាយុ រោគសញ្ញាចាប់ផ្តើមនៃជំងឺខ្សោយបាតភ្នែកប្រភេទស្ងួតគឺ គឺមើលឃើញស្រពិល ធ្វើឱ្យមើលមុខមនុស្សមិនច្បាស់ បណ្តាលឱ្យមុខអ្នកផ្សេងមិនបាន ឬត្រូវប្រើពន្លឺច្រើនជាងមុនក្នុងការធ្វើសកម្មភាពអ្វីផ្សេងៗ ឬអ្នកជំងឺខ្លះចាប់ផ្តើមដោយមានភ្នែកស្រវាំងតិចតួច ប៉ុន្តែពេលយូរទៅ សមត្ថភាពគំហើញនឹងបាត់បង់បន្តិចម្តងៗ និងវិវត្តទៅយ៉ាងយឺតៗ ។ 

២. ប្រភេទ ( Wet AMD )
ប្រភេទនេះជួបប្រទះប្រហែលជា ១០ % - ១៥ % នៃជំងឺខ្សោយបាតភ្នែកទាំងអស់ ប៉ុន្តែបាត់បង់គំហើយយ៉ាងរហ័ស និងជាមូលហេតុចម្បងនៃភ្នែកខ្វាក់សម្រាប់អ្នកដែលមានបញ្ហាខ្សោយបាតភ្នែក កើតឡើងដោយសារតែមានការដុះសរសៃឈាមថ្មីក្រោមបាតភ្នែក បណ្តាលឱ្យឈាមនិងវត្ថុធាតុរាវខាងក្នុងជ្រាបចេញមក បង្កឱ្យចំណុចកណ្តាលដែលទទួលរូបភាពហើម អ្នកជំងឺចាប់ផ្តើមមើលឃើញរូបភាពវៀច ហើយនៅពេលដែលកោសិកាប្រសាទងាប់ អ្នកជំងឺនឹងបាត់បង់គំហើញនៅទីបំផុត ។ រោគសញ្ញាចាប់ផ្តើមនៃជំងឺខ្សោយបាតភ្នែកប្រភេទនេះគឺ ចាប់ផ្តើមមើលឃើញរូបភាពវៀច មើលពណ៌សាបជាងធម្មតា ហើយឃើញមានស្រមោលខ្មៅនៅត្រង់កណ្តាលរូបភាព ។ 

អ្នកជំងឺដែលត្រួតពិនិត្យឃើញថាមានលក្ខណៈយ៉ាងណាមួយនៃជំងឺខ្សោយបាតភ្នែក អាចសង្កេតឃើញភាពខុសប្រក្រតីដោយខ្លួនឯង ដោយការប្រើបន្ទះសាកល្បង Amsler Grid ដោយមិនចាំបាច់ដោះវ៉ែនតា ឬ contact lens ចេញនោះទេ ដោយគ្រាន់តែយកផែនសាកល្បងដែលមានពន្លឺគ្រប់គ្រាន់ក្នុងកម្រិតមើលបាន ឈរឃ្លាតឆ្ងាយពីផែនរូបភាពប្រហែលជា ១៤ ធ្នាប់ ប្រើដៃបិទភ្នែកម្ខាងហើយមើលទៅចំណុចពណ៌ខ្មៅនៅត្រង់កណ្តាលផែនសាកល្បងដោយភ្នែកម្ខាងទៀតដែលបើក ធ្វើដូចគ្នានេះដែរជាមួយភ្នែកម្តងទៀត ។ ប្រសិនបើមើលឃើញក្រឡាបន្ទាត់លើផែនសាកល្បង មានលក្ខណៈជារលក ក្រងិចក្រងុក ដាច់ចេញពីគ្នា ស្រវាំង ឬកន្លែងខ្លះដាច់បាត់ពីចំណុចដែលឃើញ គួរប្រញាប់ទៅជួបពេទ្យក្នុងកំឡុងពេល ១ សប្តាហ៍ ។ គ្រូពេទ្យនឹងពិនិត្យដោយប្រើឧបករណ៍ Slit Lamp Biomicro scope និងត្រួតពិសេសដោយការចាក់ពណ៌ដើម្បីថតមើលបាតភ្នែក ឬចូលគ្រឿងម៉ាស៊ីនត្រួតវិនិច្ឆ័យរូបភាពបាតភ្នែក ដើម្បីមើលលក្ខណៈនិងភាពខុសប្រក្រតីដែលកើតឡើង ។ 


វិធីការពារ 
១. គួរពាក់វ៉ែនតាការពារកំដៅថ្ងៃ និងពាក់មួកសើមៗពេលចេញទៅប៉ះកំដៅថ្ងៃ ។ 
២. គួរទទួលទានបន្លែនិងផ្លែឈើ ជាពិសេសបន្លែស្លឹងពណ៌បៃតងដែលមានសារធាតុ Lutein ច្រើន ដូចជា ខាត់ណា ស្ពៃខ្មៅ ផ្កាខាត់ណា ជាដើម ។
៣. ឈប់ជក់បារី 
៤. ជៀសវាងការទទួលទានគ្រឿងស្រវឹង 
៥. ជៀសវាងការទទួលទានអាហារប្រភេទសាច់សត្វដែលមានខ្លាញ់និងខ្លាញ់កូឡេស្តេរ៉ុល ។ 


វិធីការព្យាបាល 
បច្ចុប្បន្ននៅមិនមានវិធីព្យាបាលជំងឺខ្សោយបាតភ្នែកប្រភេទ Dry AMD ឱ្យជាសះស្បើយនោះទេ គ្រាន់តែអាចពន្យាការកើតជំងឺនេះតែប៉ុណ្ណោះ គឺត្រូវត្រួតពិនិត្យសុខភាពភ្នែកជាប្រចាំ រួមទាំងគ្រប់គ្រងកត្តាប្រឈមដែលបង្កឱ្យកើតការខ្សោយនៃការទទួលរូបភាពនៃបាតភ្នែក ។ ចំណែកឯការព្យាបាលជំងឺខ្សោយបាតភ្នែកប្រភេទ Wet AMD ធ្វើបានដោយវិធីដូចខាងក្រោមគឺ ៖ 

១. ការបាញ់កាំរស្មីឡាស៊ែរ៍ធ្វើឱ្យមានកំដៅនៅលើបាតភ្នែក (Laser Photocoagulation)
ដើម្បីពន្យាឬបន្ថយសរសៃឈាមខុសប្រក្រតីដែលដុះចេញក្រោមបាតភ្នែកបាន ចំណែកឯបាតភ្នែកដែលត្រូវពន្លឺឡាស៊ែរ៍ប្រភេទនេះនឹងត្រូវកំដៅបំផ្លាញទៅដែរ បង្កឱ្យមានចំណុចខ្មៅយ៉ាងអចិន្ត្រៃយ៍ គំហើញនឹងចុះខ្សោយបន្ទាប់ពីការព្យាបាល ហើយការព្យាបាលវិធីនេះប្រើបានជាមួយអ្នកជំងឺដែលមានភាពខុសប្រក្រតីនៃជំងឺដែលនៅរាងឆ្ងាយពីចំណុចកណ្តាលបាតភ្នែក ។

២. ការបាញ់កាំរស្មីឡាស៊ែរ៍ដែលមិនបង្កឱ្យមានកំដៅពេលក្រោយ រួមជាមួយនឹងការប្រើថ្នាំចូលសរសៃឈាម Photodynamic Therapy (PDT)
ដោយចាក់ថ្នាំចូលសរសៃឈាមតាមចរន្តឈាម ហើយចាប់ជាមួយនឹងឡាស៊ែរ៍ដែលមានការបំបែកខ្លួននៅនឹងជញ្ជាំងសរសៃឈាមដែលខុសប្រក្រតីក្រោមបាតភ្នែក ។ បន្ទាប់ពីនោះទើបបាញ់កាំរស្មីទៅជួយជំរុញឱ្យថ្នាំទៅបំផ្លាញសរសៃឈាមដែលខុសប្រក្រតី ដោយមិនមានផលប៉ះពាល់ជាមួយនឹងបាតភ្នែកត្រង់បរិវេណនោះ ។ អ្នកជំងឺអាចមើលឃើញដូចមុនបាញ់កាំរស្មីឡាស៊ែរ៍ ចំពោះអ្នកដែលមានរោគសញ្ញាមិនខ្លាំង គំហើញដែលថយចុះមុនការព្យាបាលអាចត្រលប់មកវិញប្រហាក់ប្រហែលទៅនឹងប្រក្រតីបាន ។ 

៣. ការចាក់ថ្នាំប្រភេទ Anti-Vascular Endothelial Growth Factor (Anti-VEGF) ចូលទៅក្នុងចាហួយភ្នែកដើម្បីធ្វើសរសៃឈាមដែលដុះថ្មីស្វិតទៅវិញ ត្រូវចាក់យ៉ាងហោចណាស់ ៣ ដង រាល់ ១ខែម្តង ហើយអាចត្រូវចាក់រាល់ ២ - ៣ ខែក្នុងរយៈពេលបន្ទាប់មក ។ 

៤. ការវះកាត់ ធ្វើក្នុងករណីដែលមានឈាមចេញក្រោមចំណុចកណ្តាលទទួលភាព ដោយការចាក់ថ្នាំចូលទៅដើម្បីធ្វើឱ្យឈាមដែលរឹងរលាយទៅវិញ និងចាក់បញ្ចូលហ្គាសចូលទៅដេញឈាមឱ្យចេញពីចំណុចកណ្តាលទទួលរូបភាព ។ 
 
Eye Knowledge

ជំងឺរបើកបាតភ្នែក

VIEW | 6,257

បាតភ្នែកជាស្រទាប់កោសិកាដែលមានលក្ខណៈស្តើងថ្លា ប្រកបដោយសរសៃប្រសាទនិងកោសិកាដែលមានលក្ខណៈប្រែប្រួលរហ័សទៅនឹងពន្លឺ ហ៊ុំព័ទ្ធជុំវិញជញ្ជាំងផ្នែកខាងក្រោយនៃកែវភ្នែក ។ បាតភ្នែកប្រៀបដូចទៅនឹងហ្វីលថតរូបអញ្ចឹងដែរ នៅពេលដែលពន្លឺចូលមកតាមភ្នែកហើយផ្តោតទៅបាតភ្នែក កោសិកាដែលងាយប្រែប្រួលទៅនឹងពន្លឺមានតួនាទីក្នុងការទទួលរូបភាពហើយ បញ្ជួនតទៅកាន់ខួរក្បាលតាមរយៈសរសៃប្រសាទ ។ នៅពេលដែលបាតភ្នែករហែកខាតឬដាច់រលាត់ចេញពីជញ្ជាំងខាងក្រោយនៃភ្នែក កោសិកាទទួលពន្លឺចាប់ផ្តើមខ្សោយសមត្ថភាពរហូតមិនអាចបញ្ជួនរូបភាពទៅកាន់ខួរក្បាលបាន ។ ដូច្នេះហើយភ្នែកចាប់ផ្តើមមានបញ្ហាក្នុងការទទួលរូបភាព ប្រសិនបើមិនបានទទួលការព្យាបាលជាបន្ទាន់ ភ្នែកចាប់ផ្តើមបាត់បង់គំហើញបន្តិចម្តងៗ រហូតដល់ពិការភ្នែកនៅទីបំផុត ។

By : Sombat, M.D.
VIEW MORE

ជំងឺរលាកសរសៃបាតភ្នែកបណ្តាលមកពីជំងឺទឹកនោមផ្អែម

VIEW | 7,148

​​​​​​​ជំងឺទឹកនោមផ្អែមជាជំងឺម្យ៉ាងដែលកើតឡើងពីបំលាស់ប្តូរមិនប្រក្រតីក្នុងការដុត និង សន្សំ ជាតិ ស្ករក្នុងឈាម បង្កឱ្យមានផលវិបាកធ្វើឱ្យភ្នែកស្រវាំងសម្រាប់អ្នកជំងឺខ្លះ ពីព្រោះកំលាំង នៃខ្សែភ្នែក ផ្លាស់ប្តូរទៅតាមកំរិតនៃជាតិស្ករក្នុងឈាមដែលមិនថេរ ។ ហើយក្នុងរយៈពេលយូរ ទំហំនៃសរសៃ ឈាមដែលមានទំហំតូចនិងមានការផ្លាស់ប្តូរទូទាំងរាងកាយ និងមានផលប៉ះពាល់ ដល់ភ្នែក របស់ អ្នក ជំងឺជាច្រើនយ៉ាង ជាពិសេសសរសៃបាតភ្នែកខូច និងមានបញ្ហាទឹកដកភ្នែក ដែលអាចបណ្តាលឱ្យភ្នែក ខ្វាក់នៅទីបំផុត ។ ក្រៅពីនេះអ្នកជំងឺទឹកនោមផ្អែមមានឱកាសកើតជំងឺភ្នែកឡើងបាយលឿនជាងធម្មតា ដោយសារតែមានជាតិស្ករក្នុងឈាមច្រើនជាងប្រក្រតី ។ 

By : Hathairat, M.D.
VIEW MORE