ជំងឺរលាកសរសៃបាតភ្នែកបណ្តាលមកពីជំងឺទឹកនោមផ្អែម

អ្វីគឺជា ជំងឺរលាកសរសៃបាតភ្នែកបណ្តាលមកពីជំងឺទឹកនោមផ្អែម ?  
ជំងឺទឹកនោមផ្អែមជាជំងឺម្យ៉ាងដែលកើតឡើងពីបំលាស់ប្តូរមិនប្រក្រតីក្នុងការដុត និង សន្សំ ជាតិ ស្ករក្នុងឈាម បង្កឱ្យមានផលវិបាកធ្វើឱ្យភ្នែកស្រវាំងសម្រាប់អ្នកជំងឺខ្លះ ពីព្រោះកំលាំង នៃខ្សែភ្នែក ផ្លាស់ប្តូរទៅតាមកំរិតនៃជាតិស្ករក្នុងឈាមដែលមិនថេរ ។ ហើយក្នុងរយៈពេលយូរ ទំហំនៃសរសៃ ឈាមដែលមានទំហំតូចនិងមានការផ្លាស់ប្តូរទូទាំងរាងកាយ និងមានផលប៉ះពាល់ ដល់ភ្នែក របស់ អ្នក ជំងឺជាច្រើនយ៉ាង ជាពិសេសសរសៃបាតភ្នែកខូច និងមានបញ្ហាទឹកដកភ្នែក ដែលអាចបណ្តាលឱ្យភ្នែក ខ្វាក់នៅទីបំផុត ។ ក្រៅពីនេះអ្នកជំងឺទឹកនោមផ្អែមមានឱកាសកើតជំងឺភ្នែកឡើងបាយលឿនជាងធម្មតា ដោយសារតែមានជាតិស្ករក្នុងឈាមច្រើនជាងប្រក្រតី ។ 


មូលហេតុដែលធ្វើឱ្យរលាកសរសៃបាតភ្នែកបណ្តាលមកពីទឹកនោមផ្អែម 
ការរលាកបាតភ្នែកបណ្តាលមកពីទឹកនោមផ្អែមជាផលវិបាក ដោយមានមូលហេតុចម្បងមកពីការផ្លាស់ប្តូរដែលកើតឡើងទៅលើសរសៃឈាមឆ្មាៗ ដែលមានតួនាទីបញ្ចេញឈាមទៅចិញ្ចឹមបាតភ្នែក ។ ក្នុងករណីខ្លះ សរសៃឈាមមានទំហំមិនស្ថិតស្ថេរ ដោយកន្លែងខ្លះមានទំហំធំជាងប្រក្រតីកន្លែងខ្លះស្ទះកក ក្នុងករណីដែលធ្ងន់ធ្ងរនឹងមានសរសៃឈាមឆ្មាៗ កើតថ្មីបែកមែកសាខាចេញពីសរសៃបាតភ្នែកលយចូលទៅក្នុងចាហួយភ្នែក ភ្លាសជញ្ជាំងសរសៃឈាមដែលកើតថ្មីទាំងនេះ មានសភាពស្តើងជាងប្រក្រតី ហើយនៅពេលដែលសរសៃឈាមដាច់នឹងមានឈាមហូរចូលទៅក្នុងចាហួយភ្នែក បណ្តាលឱ្យភ្នែកស្រវាំងភ្លាមតែម្តង ។ បាតភ្នែកគឺជាផ្នែកមួយនៃភ្នែកដែលមានតួនាទីក្នុង ការទទួលរូបភាពប្រៀបដូចជាហ្វីលនៅក្នុងម៉ាស៊ីនថតរូបនោះដែរ ។ រូបភាពដែលបញ្ជួនតាមបាតភ្នែក ត្រូវបានបញ្ជួនតាមសរសៃប្រសាទភ្នែកចូលទៅក្នុងខួរក្បាល ។ ដូច្នេះហើយ ប្រសិនបើបាតភ្នែកខូច ឬ ឈាមទៅចិញ្ចឹមបាតភ្នែកមិនគ្រប់គ្រាន់ រូបភាពដែលបញ្ជួនទៅកាន់ខួរក្បាលក៏មិនច្បាស់ដែរ ។ 

អ្នកដែលចាប់ផ្តើមមានជំងឺទឹកនោមផ្អែមក្រោយអាយុ ៣០ ឆ្នាំ និងឈឺយូរជាង ១៥ ឆ្នាំ នឹងមានឱកាសដែលសរសៃបាតភ្នែកផ្លាស់ប្តូរដោយសារទឹកនោមផ្អែម ។ ចក្ខុពេទ្យនឹងត្រួតពិនិត្យជួប ប្រទះខ្ពស់ជាង ៦០ ភាគរយ សម្រាប់អ្នកដែលចាប់ផ្តើមមានជំងឺទឹកនោមផ្អែមមុនអាយុ ៣០ ឆ្នាំ និងឈឺយូរជាង ១៥ ឆ្នាំ នឹងមានឱកាសដែលសរសៃបាតភ្នែកផ្លាស់ប្តូរខ្ពស់ដល់ទៅ ៩៨ ភាគរយ ។ 

ដោយមានការសិក្សាស្ទង់មតិនៅក្នុងប្រទេសសហរដ្ឋអាមេរិកឃើញថា ការរលាកសរសៃបាត ភ្នែកដែលបណ្តាលមកពីជំងឺទឹកនោមផ្អែមជាមូលហេតុចម្បងក្នុងការបាត់បង់គំហើញ ហើយអាច និយាយបានថា អ្នកជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងកំរិតជាតិស្ករក្នុងឈាមឱ្យស្ថិតនៅក្នុង កំរិតប្រក្រតីបាន នឹងមានឱកាសខ្វាក់ភ្នែកខ្ពស់ជាមនុស្សធម្មតាដល់ទៅ ២៥ ដង ។ 
រោគសញ្ញាក្នុងដំណាក់កាលដំបូង (Non-Proliferative Retinopathy)

សញ្ញាបង្ហាញក្នុងដំណាក់កាលដំបូងមិនមានអ្វីដែលខ្លាំងក្លាចំពោះភ្នែកនោះទេ ប្រហែលជា ៨០ ភាគរយ នៃអ្នកជំងឺមិនមានការស្រវាំងភ្នែកនៅឡើយទេ ។ អ្នកជំងឺភាគច្រើន តែងមិន សង្កេត ឃើញភាពខុសប្រក្រតីណាមួយឡើយ វៀរលែងតែក្នុងករណីដែលកំរិតជាតិស្ករក្នុងឈាមប្រប្រួល ដែលធ្វើឱ្យមាន ផល ដល់គំហើញផ្លាស់ ប្តូរជាញឹកញាប់ ។ រោគសញ្ញាក្នុងរយៈពេលនេះ អាចត្រួតពិនិត្យ ឃើញបានដោយមានការធ្វើរោគវិនិច្ឆ័យ ដោយចក្ខុពេទ្យតែប៉ុណ្ណោះ ។ 
  • មានភាពខុសប្រក្រតីនៃសរសៃឈាមនៅនឹងបាតភ្នែក ដែលអាចជាស្រុត និងរីកធំមានទំហំប្រែប្រួល ជញ្ជាំងសរសៃឈាមកន្លែងខ្លះអាចប៉ោង ធ្វើឱ្យចរន្តឈាមរត់មិនបានល្អ ។ 
  • សរសៃបាតភ្នែកហើម ឈាមឬទឹករងៃជ្រាបតាមជញ្ជាំងសរសៃឈាមដែលស្តើង និងមក សន្សំនៅនឹងសាច់នៃបាតភ្នែក ។ 

ក្នុងករណីដែលមានទឹករងៃជ្រាប និងចូលទៅក្នុងកន្លែងកណ្តាលនៃបាតភ្នែក ដែលជាកន្លែង បញ្ជាភាពច្បាស់នៃខ្សែភ្នែកនោះ ខ្សែភ្នែករបស់អ្នកជំងឺនឹងស្រវាំង មើលមិនច្បាស់ ក្នុងករណីខ្លះអាច ដល់ដំណាក់កាលដែលមិនអាចធ្វើសកម្មភាពរស់នៅប្រចាំថ្ងៃបានតាមប្រក្រតី ។ 





ការព្រមាន 
ក្នុងករណីស្ត្រីមានគភ៌ ឬអ្នកដែលមានជំងឺលើសឈាមរួមផ្សំជាមួយទឹកនោមផ្អែមនោះ សរសៃ បាតភ្នែកអាចខួចលឿននិងខ្លាំងជាងអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមតែម្យ៉ាង ។
រោគសញ្ញាក្នុងរយៈទីពីរ  ( Proliferative Retinopathy)

រោគសញ្ញាបង្ហាញក្នុងរយៈទីពីរ កើតឡើងនៅពេលដែលសរសៃឈាមទៅចិញ្ចឹមបាតភ្នែកស្ទះ ដែលបណ្តាលឱ្យមានផលវិបាកផ្សេងៗ ធ្វើឱ្យភ្នែកងងិត ស្រវាំងរហូតដល់បាត់បង់គំហើញនៅទីបំផុត ។ នៅពេលដល់កំរិតនេះ អ្នកជំងឺត្រូវទទួលបានការថែរក្សាពីវេជ្ជបណ្ឌិតភ្លាមៗ ពីព្រោះថាការព្យាបាល ដើម្បីបង្កាមិនឱ្យភ្នែកខ្វាក់ដែលនាំឱ្យមានបញ្ហាកាន់តែច្រើនឡើង ។ 
  • នៅពេលដែលចូលដល់ដំណាក់កាលទីពីរ អ្នកជំងឺអាចមកជួបពេទ្យដោយអាការៈភ្នែកស្រវាំងភ្លាមៗ ដោយមិនមានការឈឺចាប់ ដោយសារតែមានសរសៃឈាមខុសប្រក្រតីដុះចេញថ្មីពីស្រទាប់មុខបាត ភ្នែក ឬសរសៃបាតភ្នែក ។ សរសៃឈាមថ្មីនេះមានលក្ខណៈស្តើង ហើយនៅពេលដែលដាច់ ឈាម នឹងហូរចូលទៅក្នុងចាហួយភ្នែក បណ្តាលឱ្យចាហួយភ្នែកល្អក និងបាំងរូបភាពដែលចូលទៅបាតភ្នែក ។ 
  • អ្នកជំងឺខ្លះអាចកើតដុំសាច់នៅលើបាតភ្នែក សាច់នេះអាចទាញបាតភ្នែកឱ្យរបបកចេញពីជញ្ជាំងភ្នែក ខាងក្រោម បណ្តាលឱ្យភ្នែកអ្នកជំងឺងងិតឡើង ។ 
  • អ្នកខ្លះអាចមានសរសៃឈាមដុះចេញថ្មីនៅលើស្រទាប់ប្រស្រីភ្នែក បង្កឱ្យមានជំងឺទឹកដក់ភ្នែកថែម ទៀត ។ 


ការធ្វើរោគវិនិច្ឆ័យ 
វិធីបង្កាគ្រោះថ្នាក់ដោយសារការខូចបាតភ្នែកបណ្តាលមកពីជំងឺទឹកនោមផ្អែមដែលល្អបំផុតគឺ នៅពេលដែលដឹងថាកើតជំងឺទឹកនោមផ្អែម ត្រូវទៅពិនិត្យភ្នែកដោយវេជ្ជបណ្ឌិតជំនាញផ្នែកភ្នែកឱ្យបាន ញឹកញាប់ ។ ប្រសិនបើឃើញថាមានរោគសញ្ញាបង្ហាញពីការខូច រលាកសរសៃបាតភ្នែកដែលបណ្តាល មកពីជំងឺទឹកនោមផ្អែម ចក្ខុពេទ្យនឹងត្រួតធ្វើរោគវិនិច្ឆ័យនៅជំហានបន្ទាប់ថាមានសរសៃឈាមណាមួយ ខុសប្រក្រតី មានឈាមឬទឹករងៃជ្រាបចេញមកឬអត់ នៅក្នុងការត្រួតពិនិត្យនៅដំណាក់កាលនេះ 

ចក្ខុពេទ្យនឹងមានការចាក់សារធាតុដែលមានឈ្មោះថា “fluorescein” ចូលទៅតាមសរសៃឈាមខ្មៅនៅនឹងដៃរបស់អ្នកជំងឺ ដើម្បីពិនិត្យការជ្រាបក្នុងសរសៃឈាម ។ សារធាតុនេះ នឹងហូរចូលទៅតាមសរសៃឈាមនៅនឹងបាតភ្នែក ដើម្បីថតរូបភាពនៅបាតភ្នែកដោយ ហ្រ្វេកង់ខ្ពស់ ។ នៅពេលដែលរូបភាពប្រាកដច្បាស់ថា មានការហូរជ្រាបចេញពីសរសៃឈាមណាមួយ ចក្ខុពេទ្យអាចវិនិច្ឆ័យនិងសម្រេចចិត្តបានថានឹងព្យាបាលដោយវិធីសាស្ត្រណានោះ ។ 
វិធីការព្យាបាល 

ចក្ខុពេទ្យនឹងពិចារណាពីអាយុ ប្រវត្តិការព្យាបាលជំងឺទឹកនោមផ្អែម និងទម្លាប់ការរស់នៅរបស់ អ្នកជំងឺ ព្រមទាំងភាពធ្ងន់ធ្ងររបស់ជំងឺនៅនឹងបាតភ្នែក មុននឹងសម្រេចចិត្តថានឹងព្យាបាល ឬតាមដាន អាការៈមួយរយៈសិន ។ បច្ចុប្បន្នចក្ខុពេទ្យនឹងពិចារណានូវការចាក់ថ្នាំប្រភេទAnti vascular endothelial growth factor ដើម្បីកាត់បន្ថយ ការជ្រាប់នៃទឹករងៃ ដែលចេញមក តាមសរសៃឈាម និងធ្វើឱ្យសរសៃ ឈាមខុសប្រក្រតីដែលដុះចេញថ្មីស្វិតបាន ។ ក្រោយពីនោះ ចក្ខុពេទ្យ នឹង ពិចារណាពីការបាញ់កាំរស្មី ឡាស៊ែរ៍នៅនឹងបាតភ្នែក ដើម្បីព្យាបាលបញ្ហាបាតភ្នែក ។ វិធីនេះ ជាការ ប្រើកំដៅដើម្បីជំនួយ ហាមការ ហូរជ្រាបនៃទឹករងៃចេញ តាមសរសៃឈាម សម្រាប់អ្នក ជំងឺដែល មាន បាតភ្នែកហើម ។ ក្នុងករណីដែល ការដុះចេញថ្មីនៃសរសៃឈាមដែលខុសប្រក្រតី ចក្ខុពេទ្យ នឹងបាញ់ កាំរស្មីឡាស៊ែរ៍ដើម្បីកាត់បន្ថយការ ដុះថ្មីនៃសរសៃឈាមនោះ នឹងជួយឱ្យបាតភ្នែក ជាប់ណែនទៅនឹង ស្រទាប់សាច់ដែលនៅខាងក្រោយ ។ 


វិធីព្យាបាលដោយឡាស៊ែរ៍ 
នៅពេលដែលអ្នកជំងឺស្ថិតនៅក្នុងការរលាកបាតភ្នែក ឬហើមក្នុងដំណាក់កាលដំបូង អ្នកជំងឺត្រូវ ទទួលការបាញ់ឡាស៊ែរ៍យ៉ាងហោចណាស់ម្តង ។ ការព្យាបាលដោយការបាញ់ឡាស៊ែរ៍ក្នុងដំណាក់កាល ដំបូងនេះអាចជួយកាត់បន្ថយការរាលដាលនៃជំងឺក្នុងបរិវេណជិតខាង ។ ប្រសិនបើអ្នកជំងឺទទួលការ ព្យាបាលដោយការបាញ់កាំរស្មីឡាស៊ែរ៍តាំងពីដំណាក់កាលដំបូង ឱកាសដែលកើតការស្រវាំងភ្នែកក្នុង កំឡុងពេល ៣ ឆ្នាំដំបូង តិចជាងអ្នកដែលមិនបានទទួលការបាញ់កាំរស្មីដល់ទៅ ១ ដង ។ 

សម្រាប់អ្នកជំងឺដែលចក្ខុពេទ្យពិនិត្យឃើញមានការរលាកបាតភ្នែកក្នុងដំណាក់កាលទីពីរ ឬដំណាក់កាលដែលមានអាការៈខ្លាំងនោះ ការព្យាបាលគឺធ្វើឡើងដើម្បីបង្កាមិនឱ្យអ្នកជំងឺបាត់បង់ គំហើញច្រើនជាងមុនតែប៉ុណ្ណោះ ហើយអ្នកជំងឺត្រូវទទួលការព្យាបាលដោយវិធីបាញ់កាំរស្មីឡាស៊ែរ៍យ៉ាង ហោចណាស់ ៣ ដង ។ វាអាស្រ័យទៅលើប្រភេទ និងភាពធ្ងន់ធ្ងររបស់ជំងឺ ប្រសិនបើអ្នកជំងឺចាប់ផ្តើម ទទួលការព្យាបាលក្នុងដំណាក់កាលនេះ ឱកាសដែលបាត់បង់គំហើញក្នុងរយៈពេល ២ឆ្នាំដំបូង នឹងតិចជាងអ្នកដែលមិនបានទទួលការព្យាបាលដល់ទៅ ១ ដង ដូចគ្នាដែរ ។ 

ការបាញ់កាំរស្មីឡាស៊ែរ៍មិនអាចធ្វើបានទៅលើអ្នកជំងឺខ្លះដូចជា អ្នកជំងឺដែលមានឈាមចេញតាមចាហួយភ្នែក ពីព្រោះពន្លឺមិនអាចឆ្លងកាត់ចូលទៅដល់បាតភ្នែកបាន ចក្ខុពេទ្យអាចចាក់ថ្នាំចូលទៅចាហួយភ្នែក ឬវះកាត់លាងឈាម(Vitrectomy)ចេញមុននឹងបាញ់កាំរស្មីឡាស៊ែរ៍ ដើម្បីឱ្យពន្លឺឆ្លងកាត់ទៅដល់បាតភ្នែកបាន ។ អ្នកជំងឺខ្លះ ចក្ខុពេទ្យអាចរងចាំមើលអាការៈពីព្រោះថាឈាមអាចបាត់ទៅវិញបានតាមធម្មជាតិ ។ ប៉ុន្តែប្រសិនបើមានអាការៈបាតភ្នែកលេចចេញមកផងត្រូវវះកាត់ភ្លាមៗ ព្រោះថាបើទុកចោលនោះ នៅទីបំផុត ភ្នែកនឹងខ្វាក់ក្នុងរយៈពេលដ៏ខ្លី ។ 


ការបង្ការជំងឺ 
ភាពជោគជ័យនៃការព្យាបាលជំងឺទឹកនោមផ្អែមនៅបាតភ្នែកមិនមែនអាស្រ័យលើការធ្វើរោគវិនិច្ឆ័យបានតាំងតែរយៈដំបូងនោះទេ ឬការតាមដានថែទាំយ៉ាងជិតស្និទ្ធរបស់ចក្ខុពេទ្យតែម្យ៉ាងនោះទេ ប៉ុន្តែត្រូវអាស្រ័យការថែរក្សាខ្លួនឯងឱ្យបានល្អ ដោយត្រូវគ្រប់គ្រងកំរិតជាតិស្ករ សម្ពាធឈាម និងកំរិត ជាតិខ្លាញ់ក្នុងឈាមឱ្យស្ថិតនៅតាមមាត្រដ្ឋានដែលគ្រូពេទ្យបានណែនាំ ហើយត្រូវធ្វើឱ្យបានទៀងទាត់ ទៀតផង ។ 

សម្រាប់អ្នកជំងឺរលាកបាតភ្នែកក្នុងដំណាក់កាលដំបូង ការហាត់ប្រាណដែលសមស្របទៅនឹង វ័យ និងរាងកាយរបស់យើងជារឿងចាំបាច់និងមិនមានបញ្ហាណាមួយឡើយ ។ ប៉ុន្តែប្រសិនបើទឹកនោម ផ្អែមឡើងដល់បាតភ្នែកកាន់តែធ្ងន់ធ្ងរឡើងដល់ដំណាក់កាលទីពីរ ដែលមានសរសៃឈាមខុសប្រក្រតី ដុះចេញមកនោះ គួរហាត់ប្រាណតាមអត្តភាពរបស់ខ្លួន មិនគួរហាត់ប្រាណខ្លាំងពេកនោះទេ ហើយត្រូវ ជៀសវាងការហាត់ប្រាណដែលមានការប៉ះទង្គិចខ្លាំង ក្បាលធ្វើចលនាខ្លាំង ឬត្រូវប្រឹងសាច់ដុំខ្លាំង ជាដើម ។ 


ភ្នែកខ្វាក់ដែលបណ្តាលមកពីទឹកនោមផ្អែមអាចបង្កាបាន 
ការពិនិត្យរកការផ្លាស់ប្តូរនៃសរសៃបាតភ្នែកតាំងតែរយៈចាប់ផ្តើម ជាវិធីដែលល្អបំផុតក្នុងការបង្កាការខ្វាក់ភ្នែកដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម ។ ដូច្នេះហើយទោះបីជាមិនមានរោគសញ្ញាណាមួយក៏ដោយក៏គួរទទួលការពិនិត្យយ៉ាងហោចណាស់មួយឆ្នាំម្តងហើយនៅពេលដែលជួបការផ្លាស់

ប្តូរនៃសរសៃបាតភ្នែកដែលបណ្តាលមកពីទឹកនោមផ្អែមហើយនោះ ចាំបាច់ត្រូវទទួលការពិនិត្យជាប់ជា

និច្ចតាមការណាត់របស់គ្រូពេទ្យដោយចក្ខុពេទ្យនឹងព្យាបាលទាន់ពេលមុននឹងភ្នែកមានបញ្ហា ។ 
Eye Knowledge

ជំងឺបាយភ្ភែក

VIEW | 6,499

ជំងឺបាយភ្នែកគឺជាសភាវៈការផ្លាស់ប្តូរតាមធម្មជាតិដែលបណ្តាលមកពីការស្រអាប់របស់ “កែវភ្នែក” ឬ “កញ្ចក់ភ្នែក” ។ ជាទូទៅកែវភ្នែកមានលក្ខណៈថ្លាដែលអនុញ្ញាតឱ្យពន្លឺរស្មីឆ្លងកាត់ដល់សសៃរ៉េទីនសមល្មមអាចមើលឃើញរូបភាពបានច្បាស់ ។ នៅពេលដែលកើតជំងឺបាយភ្នែក បាតភ្នែកទទួលពន្លឺមិនគ្រប់គ្រាន់ បណ្តាលឱ្យមានការស្រអាប់ ហាកបីដូចជាការមើលតាមកញ្ចក់ស្រអាប់ នៅពេលដែលកែវភ្នែកកាន់តែស្រអាប់ របបគំហើញកាន់តែថយចុះតាមលំដាប់ ។ ដូច្នេះហើយ ជំងឺបាយភ្នែកមិនមានការរលាក ឬឈឺចាប់ណាមួយនោះទេ ។ ជំងឺនេះ ច្រើនជួបប្រទះចំពោះមនុស្សចាស់ ជាទូទៅកើតក្នុងកំឡុងអាយុ ៥៥ - ៦៤ ឆ្នាំ ជួបប្រទះ ៤០% ចំណែកឯក្នុង កំឡុងពេលអាយុ ៦៥ - ៧៤ ឆ្នាំ ជួបប្រទះ ៥០ % និងអាយុច្រើនជាង ៧៤ ឆ្នាំ ជួបប្រទះការកើតជំងឺបាយភ្នែកច្រើនជាង ៩០ % ។

By : Hathairat, M.D.
VIEW MORE

ជំងឺទឹកដក់ក្នុងភ្នែក

VIEW | 8,781

ជំងឺទឹកដក់ក្នុងភ្នែក គឺជាជំងឺភ្នែកម្យ៉ាងមិនមែនជាជំងឺឆ្លងនោះទេ ប៉ុន្តែមានគ្រោះថ្នាក់អាចធ្វើឱ្យភ្នែកបាត់បង់គំហើញបាន ។ អ្នកជំងឺភាគច្រើនមិនដឹងថាខ្លួនឯងកើតជំងឺនេះទេ ជាពិសេសក្នុងដំណាក់កាលដំបូងនៃជំងឺ នេះ ប៉ុន្តែនៅពេលដែលបានដឹងច្រើនតែបាត់បង់គំហើញច្រើនទៅហើយ ។ ដូច្នេះហើយ ជំងឺទឹកដក់ក្នុងភ្នែកអាចកើតឡើងចំពោះភ្នែកទាំងសងខាង ដែលបណ្តាលមកពីភាពខុសប្រក្រតីនៃសម្ពាធទឹកក្នុងភ្នែកដែលតែងកើនឡើងបន្តិចម្តងៗ រហូតដល់ទៅបំផ្លាញ់សរសៃបាតភ្នែក ហើយនឹងបាត់បង់គំហើញនៅទីបំផុត ។ ហើយមូលហេតុមួយចំនួនក៏បណ្តាលមកពីតំណពួជផងដែរ ។ ជំងឺទឹកដក់ភ្នែកដែលជួបប្រទះជាញឹកញាប់ ច្រើនតែជាប្រភេទទឹកដក់ភ្នែកបែបមុំបើក (Primary open-angle glaucoma) ។

By : Nont, M.D.
VIEW MORE